ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

លោក​ ប៉ែនកុ​សល្យ ​អភិបាលខេត្តឧត្ដរមាន​ជ័យកាន់តំណែង​ថ្មីមិនគួរ​មើលរំលង​មេល្បែ​ងឈ្មោះ​ កុក ទៀងបើក​ល្បែងស៊ី​សងច្រើន​ប្រភេទធ្វើឲ្យប៉ះ​ពាល់ដល់​សន្តិ​សុខ​សង្គ​ម

លោក​ ប៉ែនកុ​សល្យ ​អភិបាលខេត្តឧត្ដរមាន​ជ័យកាន់តំណែង​ថ្មីមិនគួរ​មើលរំលង​មេល្បែ​ងឈ្មោះ​ កុក ទៀងបើក​ល្បែងស៊ី​សងច្រើន​ប្រភេទធ្វើឲ្យប៉ះ​ពាល់ដល់​សន្តិ​សុខ​សង្គ​ម

ប្រភពពី​អ្នក​ធ្លាប់​ចូល​ លេង​ល្បែងស៊ីសង​ក្នុង​ចំណតរថយន្ត​អូរ​ស្មាច់  បាន​ឲ្យ​ដឹងថា​ឈ្មោះ កុក ទៀង  បើក​ល្បែង ស៊ី សង ​ក្រោម​ស្លាក​កាស៊ីណូ ហើយ​ បច្ចុប្បន្ន​ល្បែង​បញ្ជល់មាន់ យូគី បៀ អាប៉ោង  កំពុងដំណើរការ​យ៉ាង ​រលូន​ព្រោះ​មាន ការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​ក្រុម​សមត្ថកិច្ច​ពុករលួយ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកលេង​ល្បែង​ក្នុង​ខេត្តឧត្ដរមានជ័យ និង​មកពី​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ជួបជុំគ្នា​លេងល្បែង​ស៊ីសង​ក្នុង​ទីតាំង​ចំណតរថយន្ត​អូរ​ស្មាច់ យ៉ាង​ពពាក់ពពូន​ហើយ​អ្នកខ្លះ​ចាញ់​អស់​លុយកាក់ ម៉ូតូ និង​រថយន្ត​ជា​បន្តបន្ទាប់​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ឈ្មោះ កុក ទៀង បើក​ល្បែងស៊ីសង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មោះ កុក ទៀង បាន​បើក​លេង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅក្នុង​ចំណតរថយន្ត​អូរ​ស្មាច់ ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ និង​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ដោយ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា កន្លងមក​ល្បែងស៊ីសង​នៅក្នុង​ចំណតរថយន្ត​អូរ​ស្មាច់ ត្រូវបាន​ផ្អាក​មួយរយៈ​ប៉ុន្តែ​ថ្មីៗ​នេះ​ឈ្មោះ កុក ទៀង បានមក​បើក​ល្បែង​បញ្ជល់មាន់ យូគី បៀ​អាប៉ោង យ៉ាង​រលូន​ដូច​មុន​ដដែល​។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មោះ កុក ទៀង មាន​ខ្នងបង្អែក​រឹងមាំ​ជា​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ខេត្តឧត្ដរមានជ័យ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តឧត្ដរមានជ័យ មិន​ហ៊ាន​ប៉ះពាល់​មេ​ល្បែងស៊ីសង​ម្នាក់​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក កុក ទៀង គឺជា​អ្នកមានអំណាច និង​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ល្បីឈ្មោះ​ក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មួយចំនួន​ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​ជននេះ ទើប​បណ្ដោយ​ឲ្យ​ជននេះ​បើក​ល្បែងស៊ីសង​ក្នុង​ចំណតរថយន្ត​អូរ​ស្មាច់ដោយសេរី​។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com