ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

លោក ​អូន​ ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិ​ច្ចនិងហិ​រញ្ញវត្ថុមិនគួ​រមើលរំលងអំ​ពើពុករលួ​យរបស់លោក អ៊ួន​ សុវណ្ណារ៉ា​​មេគយច្រកទ្វា​រអន្តរជាតិត្រពាំ​ង​ផ្លុង

លោក ​អូន​ ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិ​ច្ចនិងហិ​រញ្ញវត្ថុមិនគួ​រមើលរំលងអំ​ពើពុករលួ​យរបស់លោក អ៊ួន​ សុវណ្ណារ៉ា​​មេគយច្រកទ្វា​រអន្តរជាតិត្រពាំ​ង​ផ្លុង

ប្រភពពី​មន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំ  ដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា ការ ដែល​លោក អ៊ួ​ន សុវណ្ណារ៉ា  ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ ពុករលួយ​ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់ គឺ​ដោយសារ​អាង ​មាន​ខ្នង បង្អែក ​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង រួចមក​គឺ​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។ លើស​នេះ​ទៅទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន ដូចជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិក ឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរជា​គេ​ដាក់​ក្នុង​ឯកសារ​ថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។ អំពើពុករលួយ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា បែបនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង តទៅទៀត​ឡើយ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ក្នុងការ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មេ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក អ៊ួ​ន សុវណ្ណារ៉ា នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​ពេល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅទៀត​។

​តាម​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង កាលពីពេល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេលនោះ​មក​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​បង់លុយ​លើ​តុ ក្រោម​តុ ស្រេច​តែ​អំពើ​ចិត្ត​ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com