ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

កងកម្លាំងទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិការពារជាតិ និងប្រជាពលរដ្ឋ

កងកម្លាំងទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិការពារជាតិ និងប្រជាពលរដ្ឋ

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ​បា​ល​​​​​​ខេត្ត បានថ្លែងថា កងកម្លាំងទាំងអស់ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិនិងជឿជាក់លើការដឹកនាំរបស់រា​ជ​​​រដ្ឋាភិបាល ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្ត្រី​  ។

កងកម្លាំងទាំងអស់ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងរាល់តួនាទីភារកិច្ចរបស់កងក​ម្លាំ​ង​​​​​​ក្នុងការថែរក្សាការ​ពា​​​រនូវសន្តិភាពស្ថិរភាព សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍដែលប្រទេសជាតិយើងកំ​ពុ​ង​​​​​មានសព្វថ្ងៃការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រ​ហា​​​​​​​រផ្តួលរំលំរាជរដ្ឋាភិ​បា​ល ​។

ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធ​ព​​​​​លខេមរភូមិន្ទនៅក្នុងខេត្តចំនួន៨០១ នាក់ដែលប្រារព្ធធ្វើនៅបរិវេណស្នងការដ្ឋាននរគបាលខេត្តស្វាយរៀង ។
ឯ​​​ក​​​​ឧត្តមបានបន្តថា ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អក្នុងចំណោមកងកម្លាំងទាំងអស់ សំដៅឲ្យការអនុវត្តកា​រ​ងា​​​រសម្រេចបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពថែមទៀត ត្រូវបន្តយកចិត្តទុកដាក់ការប្រមូលផ្ដុំគ្រប់គ្រងវត្តមាន​កងកម្លាំងក្រោមឱវាទរបស់ខ្លួន ឲ្យបានច្បាស់លាស់ដោយត្រូវមានមុខ១០០% ប្រចាំការ២៤ម៉ោង លើ២៤ម៉ោងដើម្បីត្រៀមខ្លួនអ​នុវ​ត្តបទបញ្ជារបស់ថ្នាក់ដឹកនាំក្នុងកិច្ចអន្តរាគមន៍ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ។

ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនឲ្យបានយ៉ាងតឹងរ៉ឹងបំផុត ទប់ស្កាត់ការប្រើប្រាស់ច្រកទ្វារព្រំដែនក្នុងភូមិសា​ស្រ្តខេត្តស្វាយរៀងក្នុងការវិលចូលស្រុករបស់ជនក្បត់ជាតិ ហើយក្នុងករណីដែលបានប្រទះឃើញជននេះ ត្រូវអនុវត្តវិធានការចា​ប់​​​ខ្លួនជាបន្ទាន់ ។

ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងនាមតំណាងឲ្យកងកម្លាំងទាំង​បី​ប្រភេទបានប្តេជ្ញាការពារសុខសន្តិភាពទប់ស្កាត់ឲ្យបានដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់ក្រុមឧទ្ទាមក្រៅ​ច្បាប់ ត្រូវប្តេជ្ញាបង្រ្តាបឲ្យខានតែបាននូវរាល់សកម្មភាពទាំងឡាយណា ដែលនំាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេសជា​តិ​ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ  ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com