ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​

លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​
ខេត្តបន្ទាយមានជ័យ ​៖​ លោ​កងួន​ ​កុសល​ប្រធាន ​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត​ ត្រូវ​បាន​ មន្ត្រី​ច្រក​ខ្សឹបខ្សៀវ​គ្នា​​ថា​លោក​  ​សូក​លុយ​រាប់​ម៉ឺនដុល្លារ​ ទៅ​មេ​អគ្គនាយក​គយ​ និង​រដ្ឋាករ​ដើ ម្បី​មកកាន់​តំណែង​ជា​មេ​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ ។ ហេតុនេះ​ហើយ​​ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់​ដើម​វិញ​។​ប្រភព​បន្ត​ថា​​ប្រសិនបើ​មិន​សូក​ទេ​នោះ​គឺ​លោក​ ​ងួន​ ​កុ​ស​ល​ ​មិន​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រួល​ៗ​បែបនេះ​ទេ​?។​ដូច្នេះហើយ​ទើ​​​​​ប​ត្រឹម​មួយរយៈពេល​ខ្លី​សោះ​មេ​ការិយាល័យ​គយ ​ប៉ោយប៉ែត​រូប​នេះ​ ​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ​ខ្លាំង​ជាង​លោ​​​​​​ក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អតីតប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​​មុន​ទៅទៀត​ ។​​
មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​អះអាង​ថា​ ​គ្រាន់តែ​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អ​ន្ត​​រជាតិ​ប៉ោយប៉ែត​ភ្លាម​គឺ​លោក​ ​ងួន​ ​កុសល​ ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​គាប​ជំរិត​ពី​ក្រុម​អាជីវករ​ដោយ​គ្មាន​ញញើត​នឹង​អ​ង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​ទាល់​តែ​សោះ​។​ ​​បើ​តាម​ប្រភព​ខាងលើ​បាន​ឲ្យដឹង​ថា​ការដែល​មេ​ការិយាល័យ​គយ​ប៉ោយ​ប៉ែត​ហ៊ាន​ធ្វើ​​បែប​នេះ​ ​គឺ​ដោយសារ​លោក​អាង​បង​ជា​អគ្គនាយករង​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ហើយ​លោក​ ​ងួន​ ​កុសល​មិនដែល​នៅ​​កន្លែង​ការិយាល័យ​ច្រក​ប៉ោយប៉ែត​របស់​ខ្លួន​ជាប់លាប់​ទេ​​គឺ​លោក​យកពេល​វេលា​របស់​រដ្ឋ​ផ្តល់​ឲ្យ​ទៅលេង​ល្បែង​ជល់មាន់​ ។ ​ប្រ​ភ​​​​​​​ព​បន្ត​ថា​លោក​ ​ងួន​ ​កុសល​ ​មាន​ឡាន​ដឹក​ដី​ចំនួន៣០គ្រឿង​ ​ក្នុង​នោះ​មាន​ឡាន​ដប់​គ្រឿង​មាន​ពន្ធ​និង២០គ្រឿង​គ្មានពន្ធ​ស​ម្រា​​ប់​ធ្វើអាជីវកម្ម​នៅ​ស្រុក​គៀន​ស្វាយ​ ​ដែល​ក្នុងនាម​ខ្លួន​ជាម​ន្ត្រី​គយ​តែ​ប្រើ​ឡាន​អត់​ពន្ធ​ដល់ទៅ​២០គ្រឿង​សម្រាប់​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​ ។
​​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​លួច​ខ្សឹប​ឲ្យដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​ប​ង់​​​​​ពន្ធ​ត្រឹម២០ទៅ៣០ភាគរយ​តែប៉ុណ្ណោះ​។ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោ​កងួន​ ​កុសល​ប្រធាន​កា​រិ​យាល័យ​គយ​ច្រក​ប៉ោយប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​​គួរ​បញ្ជាក់​ដែរ​ថា​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹ​ង​​​មាំ​បែបនេះ​ទើប​លោក​ ​ងួន​ ​កុសល​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បា​ប់​​យ៉ាង​ពេញបន្ទុក​ ។​ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​ ​និង​តាម​ច្រក​របៀង​តូច​ៗ​ដោយ​គ្មាន​យោគយល់​ឡើយ ​។​
បើ​តាម​ប្រភព​មន្ត្រី​ច្រក​ប៉ោយប៉ែត​មិន​ពេញចិត្ត​នឹង​លោក​ ​ងួន​ ​កុសល​បាន​ខ្សឹប​ប្រាប់​ថា​ ​ឈ្មួញ​ធំៗ​នឹង​អាជីវករ​ចាស់វស្សា​កំ​ពុ​ង​​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក​ ​ងួន​ ​កុសល​ ​ដើម្បី​អាច​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឲ្យ​​​​​ត្រជាក់ចិត្ត​។​ ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​លោក​ ​ងួន​ ​កុសល​ ​កំពុង​ធ្វើ​​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ ​ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ធ្វើជា​ខ្នងបង្អែក​មិ​ន​​​ដែល​ចូល​ធ្វើការ​ពេញ​លេញ​គឺ​គ្រាន់តែ​ចាំ​ដល់​ខែ​មក​កើប​លុយ​ពី​ពុករលួយ​មកលេង​ល្បែង​ជល់មាន់​ ​ចាញ់​ឈ្នះ​រាប់​ម៉ឺនដុល្លា​រតែ​ប៉ុ​​​ណ្ណោះ​  ៕
Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com