ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

លោកស្រីសេង ទៀង អភិបាលស្រុកពាមរក៍ កំពុងប្រព្រឹត្តនូវអំពើពុករលួយយ៉ាងពេញបន្ទុ​ក មិនខ្លាចញញឺតនឹងអង្គភាពប្រឆាំងអំពើពុករលួយទាល់តែសោះ

លោកស្រីសេង ទៀង អភិបាលស្រុកពាមរក៍ កំពុងប្រព្រឹត្តនូវអំពើពុករលួយយ៉ាងពេញបន្ទុ​ក មិនខ្លាចញញឺតនឹងអង្គភាពប្រឆាំងអំពើពុករលួយទាល់តែសោះ

ខេត្តព្រៃវៃង ៖ ប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានបានឲ្យអង្គភាពយើងឲ្យដឹងថា មួយរយៈពេលថ្មីៗនេះ លោកស្រី សេង ទៀង អភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ត្រូ​វបានទទួលនូវពាក្យបណ្តឹងជាច្រើន ចំពោះការប្រព្រឹតនូវអំពើពុករលួយ អំពីរឿងឃុបឃិតក្លែងបន្លំថវិការដ្ឋ ជាមួយក្រុមហ៊ុនម៉ៅការសំណង់ ក្រុមហ៊ុនយិន សុភាព និងអំ​ពើ​​ពុករលួយជាច្រើនទៀតដែលលោកស្រីកំពុងប្រព្រឹត្ត  ។

យោងទៅតាមពាក្យបណ្តឹងពីមន្ត្រីសាលាស្រុកពាមរក៍ ដោយនៅក្នុងពាក្យបណ្តឹងនោះដែរមាននូវពាក្យពេជន៍ខ្លឹមសារដូចតទៅ ៖ គោរពជូនសម្តេ​ច​ក្រឡា​ហោ​​ម​ស ខេង ឧប​នា​ យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមរាយការណ៍អំពីអំពើពុករលួយរបស់លោកស្រី សេង ទៀង ភិ​បា​លស្រុកពាមរក៍ រួមនឹងបក្ខពួកមានឈ្មោះ យិន សារ៉េត ជានាយករងសាលាស្រុក និងឈ្មោះនាង សុផានី ជាប្រធានភូមិ​​បាលស្រុក បានឃុបឃិតគ្នាជាប្រព័ន្ធ​ប្រព្រឹត្តនូវអំ​ពើ​ពុករលួយយ៉ាងពេញបន្ទុក គឺប្រមូលលុយពីសេវាសំណង់ ចូលហោ​ប៉ៅ​​​​ខ្លួន ។  ហើយនៅក្នុងឆ្នាំ២០​១​៨ និងដើមឆ្នាំ២០១៩ នេះវិញគឺសំណង់ដែលបានចុះបញ្ជីរចូលកា​រិ​យា​ល័​យ​ប្រ​ហែ​ល  ៣០សំណង់តែប៉ុណ្ណោះសុទ្ធតែជាសំណង់ ដែលជួសជុលតែប៉ុណ្ណោះ តែការពិតគឺជាសំ​ណ​ង់​ដែលសាងសង់សាជាថ្មី ។ នៅក្នុងស្រុកពាមរក៍ ទាំង៨ឃុំ គឺ​សំ​ណង់បានរីកដូចផ្សិត ប្រ​ហែ​ល​ជា​ង ​២០០ការដ្ឋាន តម្លៃសេវាក្នុងការសាងសង់ ក្នុងមួយកន្លែងពី ៣០០$ ទៅ ៤០០$ សរុបទឹកប្រាក់ប្រហែល ៥០,០០០,០០០៛ ( ហា​សិ​ប​លានរៀល ) ។ តើ​​​​​លុយទាំងអស់ទៅទីណា ព្រោះថានៅក្នុងច្រកចេញចូលតែមួយ មិនមានថវិការនោះ ចូលទៅកាន់ទេ ?

ហេតុដូចនេះហើយទើបពួកគាត់បានស្នើសុំឲ្យ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំ​ពើ​​​ពុករលួយ គួរតែចាត់វិធានការណ៍ក្តៅក្នុងការទប់ស្កាត់នូវអំពើពុករលួយរបស់លោកស្រីសេង ទៀ​ង ភិ​បាលស្រុកពា​ម​រ​ក៍​​ឲ្យកាន់តែមានប្រសិទ្ធភាពផង  ។

គួរបញ្ជាក់ផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានឲ្យ លោកស្រីសេង ទៀង ចូ​ល​ខ្លួនចំនួន ៦ លើកមកហើយតែលោកស្រីនៅតែប្រព្រឹត្តអំ​ពើពុករលួយដដែល គ្មា​ន​រៀ​ងចា​លអ្វីបន្តិចសោះឡើយ ឬមួយទាល់តែសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រកម្ពុជា ប្រើប្រាស់នូវអភិក្រមទី៥ ទើបលោកស្រីកែខ្លួនធ្វើជាមន្ត្រីល្អ​​​​​​បម្រីរាស្រ្ត  ? ​ ៕ មានត

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com