ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

ខេត្តតាកែវ ៖ ក្រោយពីមានបង្ហោះលើបណ្តាញសង្គមជាច្រើនទាក់ទិនលោកសង្ឃមួយអង្គព្រះនាម នុន ណយ ដែលជាព្រះចៅអ​ធិ​ការវត្តសិរីមង្គលកស្សបានរាម សាសងផ្អែមល្អែមជាមួយស្រីស្នេហ៍រួចមកត្រូវបានផ្សឹកហើយដោយប្តូរពីឧត្តមភេទមក ហីនភេទវិញ​  វត្តសិរីមង្គលកស្សបានរាម ស្ថិតនៅ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ  ។

យោងតាមព្រះថេរដីការបស់ព្រះគ្រូ មហាវិរវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយបានមានថេរដីកាឲ្យអង្គភាពយើងដឹងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១ វិច្ឆិកា ២០១៩ នេះថា ព្រះចៅអធិកាខាងលើត្រូវបានគណៈសង្ឃសម្រេចផ្សឹកចោលហើយ ដោ​​យយោងតាមវិនិច្ឆ័យតាមព្រះវិន័យបិដកក្នុងសិក្ខាបទបារាជិក ៤ បើភិក្ខុណាសេពមេថុន(សេពកាម)ភិក្ខុនោះត្រូបា​ជិក​(សឹ​ក​ចោល) ព្រះអង្គមានថេរដីកាបន្តថា យើងមិនអាចទុកបានទេចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយពីព្រះវិន័យដែលព្រះពុទ្ធជាម្ចាស់ទ្រង់​បញ្ញត្តិទុកហើយ ព្រោះបណ្តាលឲ្យប៉ះពាល់ដល់ព្រះសាសនា ។

សូមរំលឹកថា សូមបវារណាដល់ព្រះសង្ឃគ្រប់អង្គមេត្តាសង្រួមក្នុងឥន្ទ្រិយសំវរ បានល្អ ដើមឲ្យព្រះពុទ្ធសាសនាគង់នៅគ្រប់ ៥០០០ ព្រះ​វ​ស្សាតាមព្រះសាស្តាបរមគ្រូកំណត់ទុក ប្រសិនបើព្រះវិន័យគង់នៅសាសនាក៏គង់នៅដែរ  ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com