ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

លោក ជុំ សំ​និ​ត នៅតែ​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ ទៅ​កាន់រាជធានី​ភ្នំពេញ យ៉ាង​រលូន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​

លោក ជុំ សំ​និ​ត នៅតែ​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ ទៅ​កាន់រាជធានី​ភ្នំពេញ យ៉ាង​រលូន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ប្រភពពី​មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេ​ល​នេះ​លោក ជុំ សំ​និ​ត នៅតែ​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូ​ន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ សំ​និ​ត តែង​ចំ​អ​​ក​ឲ្យ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន ហើយ​ទ​ន្ទេ​​​ញ​ឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គង់ វិបុល ជាប់មាត់​តែម្ដង​ដើម្បី​បង្ហាញថា ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ហេតុនេះ​​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ជុំ សំ​​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កំពុង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមាន​ជ័​យ​ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បែ​រជា​មើលរំលង​ទៅវិញ ​។ ហេតុនេះហើយ​ទើប​លោក ជុំ សំ​និ​ត កាន់តែ​បង្កើន​សកម្មភាព​ពុករលួយ​យ៉ាងគំហុក ព្រោះ​អាង​មា​ន​​​​ខ្នងបង្អែក​រឹងមាំ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ដូច្នេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​អង្គភាព​សា​ខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុ​ក​រលួយ​របស់លោក ជុំ សំ​និ​ត និង​ចាត់វិធានការ​តាមច្បាប់​ប្រក​ដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​ផងដែរ​៕

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក ជុំ សំ​និ​ត ប្រ​ធា​ន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់​ខ្លួ​ន​​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ សំ​និ​ត អាង​មាន​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញ​ញើ​ត​​អ្វី​ទាំងអស់ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខ​ណៈ​ដែល​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែ​​​​​មទៀត​ ។​

បើតាម​មន្ត្រី​ពន្ធដារ​ក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ជុំ សំ​និ​ត បាន​ឲ្យ​ដឹងថា អំពើពុករលួយ​ខ្លាំងក្លា​របស់លោក ជុំ សំ​និ​ត គឺ​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​យាម​ប្រជាពលរដ្ឋ​តាមរយៈ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ឬ​បង់ពន្ធ​ផ្សេង​ៗ​​​​ដោយ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​បង់​តាម​ការសម្រេច​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និ​ង​​បក្ខពួក​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ព្រោះ​ពេលខ្លះ​លោក ជុំ សំ​និ​ត តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ដល់​ទៅ​៥០០០​ដុល្លារ ប៉ុ​ន្តែ​នៅក្នុង​បង្កាន់ដៃ​ដាក់​ត្រឹម​១០​លាន​រៀល​ប៉ុណ្ណោះ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធដារ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​កា​រស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ផងដែរ​ ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com