ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

សមត្ថកិ​ច្ច​នៅច្រកម៉ឺ​នជ័យឃុប​ឃិត​គ្នាជាប្រព័​ន្ធ បើកដៃឲ្យឈ្មួញ​នាំចូ​លទំនិញ​គេច​ពន្ធ​ យ៉ាងរលូន

សមត្ថកិ​ច្ច​នៅច្រកម៉ឺ​នជ័យឃុប​ឃិត​គ្នាជាប្រព័​ន្ធ បើកដៃឲ្យឈ្មួញ​នាំចូ​លទំនិញ​គេច​ពន្ធ​ យ៉ាងរលូន

ប្រភព​ពី​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ដឹកទំនិញ​ប្រភេទ​គ្រឿង​ជ័រ ដូចជា​កៅអី និង​ឧបករណ៍​ផ្សេងៗ​ទៀ​ត​​តាម​រថយន្ត​ចំណុះ​២​តោន​កន្លះ​ចូល​តាម​ច្រក​ម៉ឺន​ជ័យ ហើយ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ត្រូវ​បង់​លុ​យ​ឲ្យ​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល បង់​ឲ្យ​សមត្ថកិច្ច​គយ​២០​ម៉ឺន​រៀល សរុប​អស់​៣០​ម៉ឺន​រៀល​ទើប​ចេញ​ផុតពី​មា​ត់​ច្រក​ ។

ទន្ទឹមនឹងនេះ​ក្រុមអាជីវករ​ដែល​នាំចូល​ផ្លែឈើ​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ជើង​ពួកគេ​បង់​លុ​យ​​ឲ្យ​ប្រធាន​សា្ន​ក់​ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល​និង​បង់​ឲ្យ​សមត្ថកិច្ច​គយ​១៥​ម៉ឺន​រៀល ហើយ​នៅពេល​ចេញ​ផុតពី​ច្រក​ម៉ឺ​ន​​​ជ័យ ត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៨ ក្នុង​ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ថែមទៀត​ ។ ក្រុម​ឈ្មួញ​និង​ក្រុមអា​ជី​វ​ក​រ​បាន​ឲ្យ​ដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិនដែល​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​អ្វី​ទេ ព្រោះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ស្គា​​​​​​ល់​ពួកគាត់​យ៉ាងច្បាស់​រួចទៅហើយ​ ។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រក​ម៉ឺន​ជ័យ មាន​ក្រុម​ឈ្មួ​ញ​​​និង​ក្រុមអាជីវករ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ស​មត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ បើតាម​ការអះអាង​រប​ស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ បាន​ឲ្យ​​ដឹងថា ការដែល​ពួកគាត់​អាច​នាំចូល​ទំនិញគេចពន្ធ​បាន​រលូន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គ​​​​​​យ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ហើយ​ពួកគាត់​បង់លុយ​តាម​ការកំណត់​។ ក្នុងនោះ​មេ​គយ​ច្រក​ម៉ឺន​ជ័យ ឈ្មោះ គង់ សឺ​ឌី ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បញ្ជាក់ថា តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់ ហើយ​បើ​ឈ្មួញ​ឬ​អាជីវក​រណា​មិន​ប​ង់លុយ​តាម​ការកំណត់​ទេនោះ ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាមិនខាន​ ។

​ ​ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​បន្លែ​តាម​រថយន្ត​ធំៗ​ចំណុះ​៥​តោន​ឡើង​ទៅបាន​បញ្ជាក់ថា ក្នុង​មួយ​ជើង​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១១​ម៉ឺន​រៀល​និង​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ចំនួន​៤០​ម៉ឺន​រៀល ហើយ​បង់​ឲ្យ​គយ​ចល័ត​នៅ​​ប៉ុស្ដិ៍​ផ្លូវជាតិ​លេខ​៨ ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ផ្សេងទៀត​។ ដូច្នេះ​មុខរបរ​របស់​ពួកគាត់​សល់ផល​ចំណេញ​តិចតួច​បំផុ​ត​ ព្រោះ​សម្រាប់​រថយន្ត​ដឹក​បន្លែ​ចំណុះ​៥​តោន​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង​១​លាន​រៀល ទើប​អាច​ទៅដល់​គោលដៅ ​។ ពាក់ព័​ន្ធ​​នឹង​​បញ្ហា​នេះ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានលើកឡើង​ថា លោក គង់ សឺ​ឌី ដែលជា​មេ​គយ​ច្រក​ម៉ឺន​ជ័យ កំពុង​សប្បាយ​ប្រ​មូ​​​​ល​លុយ​តាមរបៀប​ពុករលួយ ហើយ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ព្រមទាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏​គាប​យកលុយ​ពី​ពួកគា​ត់​​​​តាម​អំពើ​ចិត្ត​ដែរ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​ប​ណ្ដែ​​​​​តបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​នៅ​ច្រក​ម៉ឺន​ជ័យ  ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com