ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាគ្មានទីពឹងចំនួន ៥០០នាក់ មកពី ក្រុងកំពត ស្រុកទឹកឈូ ស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់ ខេត្តកំពត

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាគ្មានទីពឹងចំនួន ៥០០នាក់ មកពី ក្រុងកំពត ស្រុកទឹកឈូ ស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីចូលរួម​អ​ប​អរសាទរលើកទី១៥ នៃការគ្រងព្រះ​បរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​ម​ហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចែកអំណោយម​នុ​​ស្សធម៌ដល់ប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពី ក្រុងកំពត ស្រុកទឹកឈូ ស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រ​ធា​​នមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ សមាជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកា​កបា​ទ​ក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋងាយរងគ្រោះ សរុបប្រមាណ ៦០០នាក់ ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ ពិធីចែកអំណោយជូនបងប្អូន​ប្រ​ជាពលរដ្ឋនាថ្ងៃនេះ ស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្ត ក៏ដូចជាមានគោ​ល​បំណងចូលរួម អបអរខួបលើកទី ១៥ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ ន​រោ​ត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តសំណូមពរដល់បងប្អូនផ​ង​ដែ​​​​រថា៖
១.ត្រូវយកចិត្តទុកដាក់ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតជាបន្តទៀត
២.ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអនាម័យសុខភាពគឺត្រូវ ហូបទឹកឆ្អិន ហូបស្អាត រស់នៅស្អាត  ហើយរស់នៅស្អាត គឺផ្ទះសម្បែងត្រូវ​បោ​សសម្អាតឲ្យបានជាប្រចាំ ត្រូវមានបង្គន់អនាម័យ ។
៣.ស្នើសុំមានការប្រយងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀនធូប ដើម្បីជៀសវាងពីគ្រោះអគ្គីភ័យ។
៤.ស្នើសុំបងប្អូនទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយធ្វើការអប់រំណែនាំបងប្អូនកូនចៅ ឲ្យគោរពច្បាប់ចរាច​រ​ណ៍​ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ចំពោះអំណោយដែលបានចែកជូននាថ្ងៃនេះរួមមាន៖ អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកាសរុប ១០​,​០​០​០,០០០រៀល ដោយក្នុងមួយគ្រួសារទទួលបាន ២ម៉ឺនរៀល  ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com