ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាប ឃាត់រថយន្តកូរ៉េដឹកឈើពេញមួយឡាន ប្រគល់ឱ្យរដ្ឋបាលព្រៃឈើខេត្តសៀមរាប

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាប ឃាត់រថយន្តកូរ៉េដឹកឈើពេញមួយឡាន ប្រគល់ឱ្យរដ្ឋបាលព្រៃឈើខេត្តសៀមរាប

ខេត្តសៀមរាប ៖កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាប ឃាត់រថយន្តកូរ៉េដឹកឈើពេញមួយឡាន ប្រគល់ឱ្យរដ្ឋបាលព្រៃ​​​​ឈើ​ខេ​ត្តសៀមរាប ។ ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះ បានធ្វើឡើងវេលាម៉ោង ១០ ព្រឹកនៅថ្ងៃទី២៦ ខែ​​​​​​​​​តុ​លា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។

ក្រុ​​មសមត្ថកិច្ចនៅហ្នឹងកន្លែងហេតុការបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿង​ដឹ​ក​ឈើពេញសង្ស័យល្មើសច្បាប់ចូលដេប៉ូ ទើបកម្លាំងជំនាញ បានចុះបង្ក្រាប នឹងធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ា​កN​ISS​A​N​​ ពណ៌ស លាយខៀវ គ្មានស្លាកលេខ ប្រភេទរថយន្តកែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែងម្ចាស់ឈ្មោះ សៀម ស៊ុយ ភេ​ទ​​​​​​​ប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ ភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។

ស​មត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងឈើ និង មធ្យោបាយដឹកជញ្ជូន មកធ្វើ​កា​ររាប់ចំនួន និង វាស់វែង នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ជាលទ្ធ​ផ​ល​គឺ​ឈើ​អារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំ =៥.០១០ម៉ែត្រគូប ចំពោះវត្ថុតាងនៃបទល្មើស សមត្ថកិច្ចជំនាញនឹងចាត់ការទៅ​តា​​​មនីតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ  ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com