ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

សមត្ថកិច្ចចម្រុះ ឃាត់រថយន្តសាំយ៉ុង១គ្រឿងផ្ទុកសាច់ខូចគុណភាព ដើម្បីយកទៅដុតកម្ទេចចោលប្រមាណ១តោន

សមត្ថកិច្ចចម្រុះ ឃាត់រថយន្តសាំយ៉ុង១គ្រឿងផ្ទុកសាច់ខូចគុណភាព ដើម្បីយកទៅដុតកម្ទេចចោលប្រមាណ១តោន

ខេត្តសៀមរាប ៖ កម្លាំងគយចល័តប្រចាំខេត្តសៀមរាប បានឃាត់រថយន្តមាកសាំយ៉ុងមួយគ្រឿងដែលផ្ទុកសាច់ចម្រុះខូចគុ​ណ​​​​​ភាពបានចំនួនសរុបចំនួន ២១កេសស្មើនឹង​១៣៣០គីឡូក្រាមរួចយក ប្រគល់ឲ្យមន្ទីរកិសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត​សៀ​​ម​រាប ធ្វើការកម្ទេចចោល  ។

លោក ព្រំ វ៉ិច នាយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែតុលា នេះថា ការឃាត់​នេះធ្វើឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិ​ដូន​ទ្រ​ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ហើយបានយកមកកម្ទេចចោលនៅរសៀលថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ ក្នុងស្ថានីយ៍កសិកម្មទឹក​វិល ក្រុងសៀមរាប។ លោកបន្តថា កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយ ការិយាល័យប​ង្កា​​រ និងបង្រ្កាបអំពើរត់ពន្ធ តំបន់ ៥និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ចាប់ បទល្មើសដឹកជញ្ជូនផ​លិ​តផលមានដើមកំណើតពីសត្វជ្រូក រួមមាន៖ក្រពះ, ជើង, ត្រចៀក, កន្ទុយ, ពោះវៀនធំ, អណ្តាត, ខួរ, ឆ្អឹងក, ឆ្អឹងជំនី សរុបចំនួន ២១កេស ស្មើនឹង ១៣៣០ គីឡូក្រាម ដឹងពីប្រទេសថៃ ឆ្លងកាត់តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែមកដល់ទីតាំងស្រុកពួក ក្រុមការងារបានធ្វើការឃាត់ចាប់ និងអនុវត្តច្បាប់សុខភាពសត្វ និងផលិ​ត​ក​ម្មសត្វ ដោយបានអនុវត្តវិធានការបសុពេទ្យ (កំទេចចោល) ដែលមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម ស្នងកា​ររ​ង​​ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ភ្នាក់ងារតំណាងការិយាល័យបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ តំបន់៥ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលព្រមទាំងមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀ​មរា​ប​។​
នៅរសៀលថ្ងៃទី២៥ខែតុលានេះ មន្ត្រីគយចល័តប្រចាំខេត្តសៀមរាប កំពុងសួរនាំអ្នកបើកបររថយន្តឈ្មោះឆុង ចាន់ដា អា​យុ​៣​៩​ឆ្នាំ ដើម្បីចាត់ការតាមផ្លូវច្បាប់  ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com