ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

រថយន្តដឹកទំនិញមួយគ្រឿងបុករះនិងរថយន្ត៣គ្រឿងទៀត នៅផ្លូវចុះចំណោតលោកយាយម៉ៅខេត្តព្រះសីហនុ

រថយន្តដឹកទំនិញមួយគ្រឿងបុករះនិងរថយន្ត៣គ្រឿងទៀត នៅផ្លូវចុះចំណោតលោកយាយម៉ៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥:៣០នាទី លើវិថីផែ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះ​សីហនុ មានករណីគ្រោះថ្នាក់ចរាច​រ​ណ៍​កើតឡើង បង្កដោយរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ3E-14​7​​2 អ្នកបើកបរឈ្មោះ ឡុង ឆេងប៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ ស្នា​ក់នៅ ភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្​តប​ន្ទាយមានជ័យ មានទិសដៅ​ ពីកើតទៅលិចដល់ចំណុចខាងលើ ស្ថានភាពភាពផ្លូវចុះចំណោត​ រថយន្តដាច់ហ្រ្វាំង​ បាន​ជ្រុ​ល​ទៅ​បុកនឹងរថយន្តចំនួន ៣​គ្រឿង ។​

១. ម៉ាកHYUNDAIពណ៌សផ្លាកលេខ​បាត់ដំបង3A-1600 អ្នកបើកបរឈ្មោះ គុជ ឌីណា ភេទប្រុស អាយុ ៣៦ឆ្នាំ រមុខរបរ បើក​ប​រ​រ​ថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល ។
២. ម៉ាក HINOពណ៌ស-ខៀវផ្លាកលេខ​កំពង់ចាម3A-7717 អ្នកបើកបរឈ្មោះ រិទ្ធ សេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបរ​រ​ថ​​យន្ត ស្នាក់នៅ រាជធានីភ្នំពេញ ។
៣. ម៉ាក SSANGYONG ពណ៌ ប្រផេះផ្លាកលេខ ភ្នំពេញ2G-6106 អ្នកបើកបរឈ្មោះ អេង សុផា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើ​កបររថយន្ត ស្នាក់នៅ រាជធានីភ្នំពេញ ។ គ្រោះថ្នាក់នេះ បណ្តាលឲ្យខូចខាតរថយន្ត ៤គ្រឿង និង​សម្ភារៈ តែប៉ុណ្ណោះ  តែមិនប​ណ្តាលឲ្យរងរបួសមនុស្សទេ  ។

បច្ចុប្បន្នសមត្ថកិច្ច​នគរបាល​ចរាចរណ៍​ កំពុង​ចាត់​ចែង​ យក​រថយន្តទាំង៤គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរ​ណ៍​​​​ផ្លូវគោក​ ដើម្បី​រង់ចាំ ធ្វើការដោះស្រាយ​តាមនិតិវិធីច្បាប់ ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com