ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

មេក្លោងម្នាក់ ដែលទទួលទិញផលចោរកម្ម ត្រូវបានចាប់ខ្លួន នៅមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង

មេក្លោងម្នាក់ ដែលទទួលទិញផលចោរកម្ម ត្រូវបានចាប់ខ្លួន នៅមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង

មេក្លោងម្នាក់ ដែលទទួលទិញផលចោរកម្ម ត្រូវបានចាប់ខ្លួន នៅមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង កាលពីថ្ងៃទី​២​២​ ខែតុលា ឆ្នាំ២០១៩ ក្រោយពីបានរត់គេចខ្លួន ចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ នៃស្នងការនគរបាល ខេត្តសៀមរាប បានអោយដឹ​ង​នៅព្រឹកនេះថា ការចាប់ខ្លួននេះ ក្រោមដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និង លោកឧត្តសេនីយ៍ទោ នឹ​ម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ ស្នងការនគរបាល ខេត្តសៀមរាប រួ​ម​មាន លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្ដាលព្រហ្មទណ្ឌនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រា​ល​ នៃស្នងការរនគរបាល ខេត្តសៀមរាប និងអធិការនគរបាល ស្រុកអន្លង់វែង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានបញ្ជាក់ថាក្រោយចាប់ខ្លួនមេក្លោង នៅភ្នំពេញ បាននោះ កម្លាំងនគរបាល ព្រហ្មទ​ណ្ឌនាយកដ្ឋានក្រសួងមហាផ្ទៃ បាននាំជនសង្ស័យ ទៅឆែកឆេ ផ្ទះនៅស្រុកអន្លង់វែង នៅពីថ្ងៃទី២៣ខែតុលាម្សិលមិញ ឈានដ​ល់​​​ រកឃើញម៉ូតូ មានភាពមិនប្រក្រតី ជាច្រើនគ្រឿង ។

បើតាមប្រភពបានឲ្យដឹងថា ការឈានដល់ ការចាប់ខ្លួនមេក្លោងនេះ គឺបន្ទាប់ពីនាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងម​ហាផ្ទៃ​ និងនគរបាល ខេត្តសៀមរាប បានចាប់ខ្លួន ជនសង្ស័យចំនួនពីរនាក់ រួមជាមួយអាវុធខ្លី១ដើម សំភារៈសំរាប់ធ្វើ សកម្មភាព​កា​ច់មួយចំនួន កាលពីថ្ងៃ៧ តុលា ២០១៩ នៅក្រុងសៀមរាប កន្លងទៅថ្មីៗ ពាក់ព័ន្ធ កាច់ករម៉ូតូ ដ៍សកម្ម។

មេក្លោងទទួលផលចោរកម្មរូបនេះ ឈ្មោះទិន ភាន់ ភេទប្រុស អាយុ៣៧ ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្ម ជាច្រើនគ្រឿងក​ន្ល​ង​មកពីខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានបញ្ជាក់ថា ពេលនេះកំពុងសាកសួរជនសង្ស័យ និងបានសូមអំពាវនាវ ដ​ល់​ប​​ងប្អូនប្រជាពលរដ្ឋ ណាដែលបានបាត់ម៉ូតូ កន្លងទៅ សូមទៅពិនិត្យមើល ម៉ូតូនៅ កន្លែងការិយាល័យនគរបាល ព្រហ្មទណ្ឌ ក​ម្រិ​​​ត​ស្រាល នៅខាងក្រោយផ្សារញ៉ែ នៃក្រុងសៀមរាប ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com