ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

ទាស់​សម្តី​ជាមួយ​ពូ​ ​ក្មួយទាញ​គល់​ឬស្សី​ទៅមុខផ្ទះហៅពូ​ចេញមកនិយាយគ្នា ពូផ្ទុះកំហឹងទាញ​កាំបិត​មកកាប់ជាច្រើនកាំបិត បណ្តាលអោយស្លាប់​ក្នុងថ្លុកឈាមពេល​ដឹក​ដល់​មន្ទីរពេទ្យ

ទាស់​សម្តី​ជាមួយ​ពូ​ ​ក្មួយទាញ​គល់​ឬស្សី​ទៅមុខផ្ទះហៅពូ​ចេញមកនិយាយគ្នា ពូផ្ទុះកំហឹងទាញ​កាំបិត​មកកាប់ជាច្រើនកាំបិត បណ្តាលអោយស្លាប់​ក្នុងថ្លុកឈាមពេល​ដឹក​ដល់​មន្ទីរពេទ្យ

ខេត្តសៀមរាប ៖ តាមប្រភពពីមន្រ្តីនៃអធិការនគរ បាលក្រុងសៀមរាបបានអោយដឹងថា មានករណីក្មួយប្រុសបង្កើតទាស់​សម្តី​ជាមួយ​ពូ​ ​ហើ​​​​​​​​​យបា​ន​ទាញ​គល់​ឬស្សី​ទៅមុខផ្ទះព្យា​យា​ម​ហៅ​ពូ​ចេញមកក្រៅដើម្បីនិយាយគ្នា ខណះនោះពូផ្ទុះកំហឹងទាញ​កាំបិត​មកកាប់ជា​ច្រើ​នកាំបិទ បណ្តាលអោយក្មួយប្រុសបង្កើតស្លាប់ក្នុងថ្លុកឈាម ខណះដឹក​ដល់​មន្ទីរពេទ្យ​ដើម្បីសង្រ្គោះរយះពេលប៉ុន្មានម៉ោងក្រោយមក ។

ហេតុការណ៍ដ៍រន្ធត់ផ្អើលពេញអ្នកភូមិគ្មាននរណា ហ៊ានជួយកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ប្រមាណ០៧៖៣០នាទីយប់ ស្ថិតក្នុងចំនុច ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។ តាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រឹម ព្រូស(ពូបង្កើត) បានឈ្លោះ ប្រកែក ពាក្យសម្តី ជាមួយក្មួយបង្កើតឈ្មោះ សូ វាសនា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ។ ហេតុការណ៍ដំបូងគេឃើញឈ្មោះ សូ វាសនា បានកាន់ដំបងឫស្សី ចូលទៅក្នុងដីមុខផ្ទះរបស់ឈ្មោះ ព្រឹម ព្រូស ក្នុងគោលបំណង ហៅឈ្មោះ ព្រឹម ព្រូស ឲ្យចេ​ញ​ពី​ក្នុងផ្ទះ ដើម្បីនិយាយគ្នា ពេលនោះឈ្មោះ ព្រឹម ព្រូស បានចេញពីក្នុងផ្ទះ និងបានទាញយកកាំបិត (ប្រភេទដាវ ចំនួន១ ដើម) ដែលធ្វើអំពីដែក មានប្រវែង ៧០ cm និងមុខកាត់ ៥០ cm មកកាប់ទៅលើ ឈ្មោះ សូ វាសនា (ក្មួយបង្កើត) ជាច្រើនកាំបិតយ៉ាង​កំ​រោលចូលតែម្តង ក្រោយពីជនរងគ្រោះ (ក្មួយសូ វាសនា)ដែលត្រូវពូកាប់រួចជាច្រើននោះ បានព្យាយាមរត់ចូលទៅក្នុងផ្ទះរបស់ឈ្មោះ​ ណាល់ ហើយត្រូវបានឪពុក ម្តាយ និងបងប្អូន ឃើញដូច្នោះបានជួយយក ឈ្មោះសូ វាសនា ទៅមន្ទីរពេទ្យបង្អែកខេត្តសៀ​ម​រា​ប ។ តាមការបំភ្លឺពីម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ប្រឹម កែវ ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរគ្រូបង្រៀន បានបំភ្លឺថា កូនរបស់ខ្លួ​ន​ឈ្មោះសូ វាសនា ត្រូវបានឈ្មោះ ព្រឹម ព្រូស កាប់បណ្ដាល ឲ្យរងរបួស បាក់ដងកាំបិតខាងស្ដាំ និងរងរបួស ដាច់ចុងស្លឹកត្រចៀក​ខា​ងស្ដាំ និងផុងលលាដ៍ប៉ែកខាងស្ដាំ ។ ខណះនោះសមត្ថកិច្ច បានអន្តរាគមន៍ធ្វើការឃាត់ខ្លួនឈ្មោះ ប្រឹម ព្រូស ភ្លាមៗដើម្បីយ​ក​ម​កសាកសួរផងដែរ ។ ក្រោយពីធ្វើការសាកសួរ ឈ្មោះ ប្រឹម ព្រូស បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព យក​កាំ​បិតដាវ កាប់ទៅលើជនរងគ្រោះខាងលើបណ្ដាលឲ្យរងរបួសពិតប្រាកដមែន ដោយស្ងានភាពជនរងគ្រោះធ្ងន់ធ្ងរពេកលុះដល់​វេ​លាម៉ោង ៤ទៀបភ្លឺ ឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ទើបលឺដំណឹងថាជនរងគ្រោះ ឈ្មោះ សូ វាសនា បានស្លាប់ក្នុងមន្ទី​ពេ​ទ្យ ។
ទោជាយ៉ាងក៍ដោយសមត្ថកិច្ចនៅមិនទាន់ដឹងពីដើមហេតុនៅឡើយទេ តែជនសង្ស័យត្រូវជាឪពុកមា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com