ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរាបយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ចំនួន០៦ចំណុចសំខាន់ៗ ដល់លោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរាបយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ចំនួន០៦ចំណុចសំខាន់ៗ ដល់លោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID

ភ្នំុំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ​លោ​​កស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID និងសហការី ចូលជួបសម្តែងការគួរសម និងរា​យ​​ការណ៍ជួនជ្រាបអំពីវឌ្ឍន ភាពនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង និងសុំការណែនាំ ចង្អុលបង្ហាញបន្ថែមអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មក​ម្ពុ​ជាសម្រាប់រយ:ពេល៥ឆ្នាំខាងមុខ ហើយឆ្លៀតឱកាសនោះលោកក៏បានធ្វើការណែនាំ និងពិភ្សាជាមួយនាយកកម្មវិធីសុវត្ថិភាពស្បៀង និងបរិស្ថានដែ​ល​ទើបអញ្ជើញមកថ្មី គឺលោក RICHARD Chen ផងដែរ ។
ក្រោយពេលបានស្តាប់របាយកាណ៍អំពីវឌ្ឍនភាពនៃកម្មវិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ជូ​ន​ចំពោះរដ្ឋាភិបាលស​ហ​រដ្ឋអាមេរិកតាមរយ:អង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់អនុវត្តកម្មវិធីខាងលើ និងថ្លែងអំណរគុណចំពោះក្រុមការងារពាក់ព័ន្ធទាំ​ង​​អ​ស់ដែលបានសហការអនុវត្តកម្មវិធីទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលសមិទ្ធផលនេះបាននិងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ​ក​សិករនៅជនបទ កំណើនប្រាក់ចំណូល កំណើនផលិតផល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ ។

ដោ​យឡែក យុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាសម្រាប់០៥ឆ្នាំខាងមុខ ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍គន្លឹះសំខាន់ ០៦ គឺ ៖
ទី១- បណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល ទាំងបច្ចេកទេស បទពិសោធន៍ និងការអនុវត្តផ្ទាល់ ជាសំខាន់សម្រួល ឬតម្រង់ទិសឲ្យពួកគេចូលរួមបម្រើក្នុងវិស័យឯកជន ឬបង្កើតការងារដោយខ្លួនឯក ដោយនាំយកចំណេះជំនាញថ្មីៗ ទំនើបទាន់សម័យ សមស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍។
ទី២- ការពង្រឹង និងពង្រីកការអនុវត្តអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតកម្ម និងលើវិស័យកែច្នៃគឺជាដើមចមសំខាន់សម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនេះគឺជាគោលនយោបាយអាទិភាពរបស់ក្រសួង ។
ទី៣- ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ គឺជាសកម្មភាពចាំបាច់ និងបន្ទាប់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការបង្កើតប្រព័ន្ធខ្សែច្រ​វ៉ា​​ក់ផលិតកម្មត្រជាក់ (cool chain)ក្នុងផលិតកម្ម បន្លែ សាច់សត្វ និងផលិតផលជលផល ដែលប្រទេសសមាជិកអាស៊ានមួយចំនួនកំពុងអនុវត្តយ៉ាង​ស​កម្ម ហើយលោកបានស្នើឲ្យ USAID ពិនិត្យពិចាររណាលើចំណុចនេះឲ្យបានស៊ីជម្រៅ ។
ទី៤- វិស័យស្រូវអង្គរ លោករដ្ឋមន្រ្តីបានស្នើឲ្យ USAID ពិនិត្យលើការពង្រឹងវិស័យឯកជន ក្នុងការចូលរួមការផលិតពូជ រោងសម្ងួត ឃ្លាំងស្តុក និងការធ្វើឲ្យប្រសើរនូវគុណភាពផលិត និងការវេចខ្ចប់ ។
ទី៥- ពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាភាពយុត្តធម៌រវាងអ្នកផលិត និងវិស័យឯកជន (អ្នកទិញ) បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទីផ្សារ ។
ទី៦- ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើប្រកបដោយចីរភាព ដោយត្រូវធ្វើការជាដៃគូជាមួយសហគមន៍ព្រៃឈើ និងស្ថាប័ន ជៀសវាងការចោទប្រកាន់ដាក់គ្នា ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា USAID នឹងទទួលអនុសាសន៍ខាងលើទៅពិនិត្យ វាយតម្លៃ និងសម្រេចធ្វើការឧបត្ថម្ភគាំទ្រដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ឆ្លើយតបសំណើ លោកស្រី Veena Reddy ថា USAID នឹងយកអនុសាសន៍ខាងលើទៅពិនិត្យពិចារណា ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជា សម្រាប់​រយៈពេ​ល​ ០៥ឆ្នាំ ខាងមុខ ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com