ទាន់ហេតុការណ៍
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក - មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា - រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ - សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន - ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ - អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ - លោកស្រីសេង ទៀងអភិបាលស្រុកពាមរក៏ និង លោកនាង សុផាន្នីជាមន្រ្ដីភូមិបាលស្រុកពាមរក៏ កំពុងតែជាប់ពាក់ព័ន្ធរឿងប្រជាពលរដ្ឋសាងសង់លំនៅឋាននៅលើដីរបស់រដ្ឋនៅក្រោមស្ពានអ្នកលឿង - លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ - លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ
0

ក្រុម​ហ៊ុនសំអឿន​ សុវណ្ណដំឡើងម៉ាស៊ីន​អារ​ឈើ​ជាច្រើន​គ្រឿងក្បែរ​ព្រៃព្រះរ​កាអារ​និងដឹ​កជញ្ចូនឈើ​ក្រៅ​ក្រុ​ម​ហ៊ុ​​ន?

តាមរាយការណ៍ពី ប្រជាសហគមន៍បានឲដឹងថា ពីរោងចក្រអារឈើមួយមានទីតាំងនៅ ចំណុចអូរស្នៀត ស្ថិត ក្នុងភូមិអូរ ស្នៀត ឃុំតស៊ូ  ស្រុកជ័យសែន  ខេត្តព្រះវិហារ ត្រូវបានគេបង្កើត ឡើង ដើម្បីប្រមូលទិញឈើ ដឹកចូលយកទៅ អារច្រៀក យ៉ាង ទ្រហឹងអឹង កងពេញម៉ាស្រុកឆែប រូច ដាក់គរគំនរដូចភ្នំ  សម្រាប់ដឹកចេញបន្តយកទៅលក់ នៅ តាមដេប៉ូ ឈើនានា ជាច្រើនកន្លែងក្នុងប្រទេស និងមួយចំនួនទៀតដឹកយកទៅក្រៅ ប្រទេសរៀងរាល់ថ្ងៃនិងទ ទួលបានលុយទាំង ដុំៗ ជ្រក ក្រោមរូបភា ព ក្រុមហ៊ុនស្របច្បាប់សំអឿន សុវណ្ណ  ។ ក្រុមហ៊ុនមួយនោះ ថែមទាំងហ៊ាន ប្រកាស ជាសាធារណៈ  ឲ្យប្រ ជាពល រដ្ឋ  រស់នៅក្នុងតំបន់ក្បែរនោះ  នាំគ្នាចូល ទៅកាប់ឈើ  យកទៅ លក់នៅក្នុង រោងចក្រអារឈើ ពួកគេ ដោយបើកចំហ ទាំងយ ប់ទាំងថ្ងៃ ដែលមានសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ និងសន្តិសុខដាក់ពង្រាយ នៅតាមតូបក្រោមដើម ឈើរ ង់ ចាំរា ប់ ចំនួន គោយន្តដឹកឈើនិ ងឡានប៉ាកុងនិងឡានយីឌុប នៅជួយចាំការពារ  សុវត្ថិភាពអ្នកដឹកឈើ  ព្រមទាំងពួកគេ កត់ត្រា លេខឡាន ណាចម្លែក រាយការណ៍តាមទូរស័ព្ទ  ទៅគ្នីគ្នាពួកគេដើម្បីឲ្យ តាមឃ្លាំមើលអ្នកចម្លែកដែល ចូលទៅទឹកដីរោង ចក្រអា រឈើ ។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានដាក់បញ្ជានិងអោយបង្កើត ឲ្យមានគណៈ កម្ម កា រទប់ស្កាត់ បង្ក្រាបបទល្មើស ព្រៃឈើដោយអនុញ្ញាតឲ្យប្រើឧទ្ធម្ភាគចក្រ យោធា២គ្រឿងសម្រាប់ប្រតិបត្តិការតែបែ រជាក្រុ មហ៊ុនសំ អឿនសុវណ្ណនៅ តែហ៊ានធ្វើសកម្មភាពប្រព្រឹត្តបទ ល្មើសព្រៃឈើដោយបានដំឡើងម៉ាស៊ីន អារឈើខ្នាតយក្សអារ ច្រៀក ឈើធំៗកងរំពងពេញព្រៃនិងដឹក ជញ្ជូនឈើប្រណិតនិងឈើលេ ខ២ស្ទើរខ្ទេចផ្លូវនៅក្នុងស្រុ កឆែបជាប់ព្រំប្រទល់ស្រុក ជ័យសែនខេត្តព្រះវិហារ ធ្វើឲប្រជាពលរដ្ឋនៅតែ មើលឃើញរូបភាពដដែ លៗថាបទបញ្ជានាយករ ដ្ឋមន្ត្រីហាក់ដូចជាមិនមា នប្រសិទ្ធភាពល្អចំពោះ ឧកញ៉ាគ្រាក់ៗនិងអ្នក មានអំណាចនិងក្រុម ហ៊ុនសំអឿនសុវណ្ណដែ លចូលចិត្តរកស៊ីកាប់ បំផ្លាញព្រៃឈើប្រព្រិត្ត បទល្មើសព្រៃឈើនៅស្រុកខ្មែរដដេល ។

ជារៀងរាល់យប់ថ្ងៃ គេតែងឃើញមានគោយន្តនិង ឡានប៉ាកុងនិងឡានយីឌុបធំៗរាប់ សិបគ្រឿងត្រូវបានគេបញ្ឈរត្រៀប ត្រានៅ តាមផ្លូវក្បែររោងចក្រនិងនៅខាងក្នុងរោង ចក្រអារឈើ រង់ចាំដឹកឈើចេញពីរោងចក្រ  ដើម្បីទៅផ្គត់ផ្គង់តាមដេប៉ូ ដោយមានមន្ត្រីជំនាញ និងកងកម្លាំងជួយការពារសម្រួលមធ្យោបាយ យ៉ាងរលូន មិនមានការរំខានពីសមត្ថកិច្ចណាឡើយ។

ប្រភពផ្សេងទៀតបាននិយាយថារោង ចក្រអារឈើនេះគេយកលោកសំអឿន  សុវណ្ណ ធ្វើជានាយកក្រុមហ៊ុន ប៉ុន្តែមន្ត្រី ជំនា ញប្រា ប់ ថាជារបស់លោកឧកញ៉ាម្នាក់ និងអ្នកមានអំណាចម្នាក់និងមានទំនាក់ ទំនងជិតស្និទ្ធិ ជាមួយថ្នាក់ដឹកនាំទៀត ផងដូច្នេះហើយបានជាគ្មានមន្ត្រីណាមួយហ៊ានធ្វើអ្វីនោះទេខ្លាចបាត់បង់តំណែង?។

ប្រជាពលរដ្ឋផ្សេងទៀត បានបន្តប្រាប់ឲ្យដឹងថា ក្រុមហ៊ុននេះសព្វថ្ងៃ ពួកគេព័ទ្ធរបងបាំង កុំឲ្យគេមើលឃើញ អំពីសកម្មភាព កែច្នៃ ឈើរបស់ពួកគេ។ នៅតាមព្រៃរបោះ ជុំវិញបរិវេណ រោងចក្រអារឈើ មានកម្លាំងសន្តិសុខ កាន់វិទ្យុទាក់ទងគ្រប់ ដៃដេកក្នុងអង្រឹងយា មប្រចាំការមិនឲ្យនរណាចេញចូលក្រៅពីអ្នកលក់ឈើនោះទេ?បើក្រុមហ៊ុនមួយនេះមិនមាន ខ្នងក្រាស់ ក៏មិនអាចជួលសន្តិសុខ ទៅយាមឲ្យគេឡើយហើយក៏មិនហ៊ានដាក់បង្ហាញជាសាធារណៈកណ្តាលវាលនោះដែរ។

យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយមួយថ្មីៗនេះ បានឲ្យដឹងថា  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិត អនុញ្ញាតលេខ ២៤៣៨កសក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិត  អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុន  សំអឿន  សុវណ្ណ  ចុះកាត់ប្រមូលផល  អនុផលព្រៃឈើ ដើម្បីបង់ពន្ធជូនរដ្ឋ លើផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតារ ស្ថិតនៅស្រុកឆែប និង ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោង លើ លិខិតលេខ ២២១ លល/គអ/ទរ  ចុះថ្ងៃទី២២ ខែតុលា  ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ  និងមតិរបស់ រដ្ឋបាលព្រៃឈើ អនុញ្ញាត ឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផល អនុផល ព្រៃឈើ ក្នុងដីបម្រុងទុ ក សម្រាប់កំណើន ប្រជាពលរដ្ឋ។

យោងទៅតាម សៀវភៅរាជកិច្ច ដែលបាន ចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣  ដែលចុះហត្ថលេខា ដោយ នាយ ករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧  ខែធ្នូ ឆ្នាំ២០១២ បានសម្រេចកាត់ដីទំហំ ៤៣៣៤,៦១ហិកតារ នៅស្រុកជ័យសែន និង ស្រុកឆែប ខេត្តព្រះវិហារ  ពីគម្របព្រៃឈើ និងពីដីសម្បទានសេ ដ្ឋកិច្ច ដើម្បីធ្វើអនុប្រយោគ  ជាដីឯកជនរបស់រដ្ឋ សម្រាប់ ធ្វើប្រទានកម្ម  ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។

ប្រព័ន្ធផ្សព្វផ្សាយដដែល បានសរសេរថា  ទោះយ៉ាងណាលោក សំអឿន សុវណ្ណ  ជានាយកក្រុមហ៊ុន បានរារាំងអ្នក សារព័ត៌មា ន ពុំអនុញ្ញាតឲ្យចូល ទៅខាងក្នុងបរិវេណ  រោងចក្រអារឈើ ដោយលោកអះអាងថា  ក្រុមហ៊ុនរបស់ លោក បានទទួល សិទ្ធិ ប្រមូលផល អនុផលព្រៃឈើ ពីរាជរដ្ឋាភិបាល ដោយមានចំណារយល់ព្រម ពីនាយករដ្ឋមន្ត្រី និងអាជ្ញាប័ណ្ណ ពីក្រសួងគ្រប់គ្រាន់។  លោកបានថ្លែងថា៖ «ខ្ញុំបានប្រកាស  ក្នុងអង្គប្រជុំថ្នាក់ខេត្ត ថ្នាក់ស្រុក  ជាមួយអាជ្ញាធរ  ពាក់ព័ន្ធទាំ ងអស់ ថា  ក្រុមហ៊ុនប្រកាសទិញឈើ ពីប្រ ជាពលរដ្ឋ ដែលសុខចិត្តលក់ ដោយស្ម័ គ្រចិត្ត មិនមានការបង្ខំអ្វី ឡើយ (មានន័យថា ក្រុមហ៊ុន ជាអ្នកប្រកាស ឲ្យប្រជាពលរដ្ឋកាប់ឈើ លក់ឲ្យក្រុមហ៊ុន ជាផ្លូវការជាចំហ) ហើយមិនមាននរណា ចាប់ច ងអ្វីទេ ប្រសិនបើដឹកឈើ លក់ឲ្យក្រុមហ៊ុន»។

 

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
មរតកប្រជាជនខ្មែរ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 011 963 008 | 086 963 008 | 060 963 008 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន មរតកប្រជាជនខ្មែរ | ទូរស័ព្ទ៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 011 963 008 | 086 963 008 | 060 963 008 | អ៊ីម៉ែល ៖ mailtobot168@gmail.com